ខេត្តកែប, ថ្ងៃសុក្រ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២០៥៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣.
នៅសាលប្រជុំតូចរដ្ឋបាលខេត្តកែប ក្រោអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោមពិសិដ្ឋ អភិបាលខេត្តកែប។ រដ្ឋបាលខេត្តកែបបានសហការជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ក.ដ.ទ) បានបើកវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងស្តីអំពី"សារព័ត៌មានសន្តិភាព និងក្រមសីលធម៌ក្នុងការចេញផ្សាយព័ត៌មាន" ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងការសរសេរព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ជូនដល់មន្ត្រីបង្កោលទទួលបន្ទុកព័ត៌មាន របស់មន្ទីរជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក កងកំលាំងទាំងបីប្រភេទ និងអង្គភាពចំណុះរដ្ឋបាលខេត្ត ។ វគ្គបណ្តុះបណ្តោលមានរយៈពេលមួយថ្ងៃពេញ និងដែលមានការអញ្ចើញចូលរួមសរុបប្រមាណជាង ៥០ នាក់។